គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

ទស្សនកិច្ចនិស្សិតសាកលវិទ្យាល័យភូមិន្ទកសិកម្មនៅចម្ការម្រេចខនហ្វីរេល

កាលបរិច្ឆេទ: ០៩ មេសា ២០២៦ / កសិកម្ម / Author : ATH Sokren

នៅ​ថ្ងៃទី២០ ខែមីនា ឆ្នាំ​២០២៦ និស្សិតឆ្នាំ​ទី ២ ជំនាន់​ទី២៥ នៃ​មហាវិទ្យាល័យ​កសិ-ឧស្សាហកម្ម​ ជំនាញ​វិទ្យាសាស្រ្តអាហារ​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទកសិកម្ម​សរុប​ចំនួន​ជិត​​១០០ នាក់​បាន​ចុះ​ធ្វើ​កម្មសិក្សា​នៅ​ចម្ការម្រេច​​ Confirel ព្រៃថ្នង ក្នុង​​ខេត្ត​កំពត​ ក្នុង​គោល​បំណងស្វែង​យល់​ពីៈ «បច្ចេកទេស​ផលិត​ បច្ចេកទេស​ប្រមូលផល ការវេចខ្ចប់ និង​ស្តុក​ទុក​ផលិត​ផលម្រេច»។

លោក​ ណុល រតនា ប្រធាន​គម្រោង​កសិ-អាហារ​នៃ​ក្រុមហ៊ុន​ខនហ្វីរេល​តំណាង​ឱ្យ​លោក​ឱសថបណ្ឌិត​ហៃ លីអ៊ាង​​ប្រធាន​អគ្គនាយ​កក្រុមហ៊ុន​-សហគ្រាសប៉េប៉េអឹម​ និង​ខនហ្វីរេល​បាន​ទទួល​ស្វាគមន៍​​ដំណើរទស្សនកិច្ច​របស់​ក្រុមនិស្សិត​នៅ​ក្នុង​ចម្ការម្រេច​ខនហ្វីរេល​ព្រៃ​ថ្នង​ ជា​ទីតាំង​ដែល​ក្រុមហ៊ុន​ខនហ្វីរេល​មុនគេ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារជាតិ​ និង​អន្តរជាតិ។​

មុន​នឹង​ចុះ​ពិនិត្យ​ដោយ​ផ្ទាល់​នៅ​ក្នុង​​ចម្ការ​ម្រេច​​ លោក​ណុល រតនា​បាន​ចាក់​បង្ហាញវីដេអូ Company profile របស់​ក្រុមហ៊ុន​ខនហ្វីរេល​ដើម្បី​ជា​ទស្សនទាន​ដល់​ក្រុមនិស្សិ​តដើម្បីជា​ចំណេះដឹង ហើយ​បន្ទាប់​មក​លោក​បាន​ពន្យល់​ដល់​ក្រុមនិស្សិត​អំពីទស្សនវិស័យ​នៃ​សេដ្ឋកិច្ច​វិល​ជុំ​របស់​លោក​ឱសថបណ្ឌិត​ ហៃ​ លីអ៊ាង ដែល​ក្រុមហ៊ុន​ខនហ្វីរេល​បាន​អនុវត្ត​ដោយ​ជោគ​ជ័យ​អស់រយៈពេល​ច្រើន​ឆ្នាំមក​ហើយ​។​

បន្ទាប់​ពីបាន​ស្តាប់​ការ​ពន្យល់​របស់​លោកណុល រតនារួច​មក​និស្សិត​ទាំង​អស់​បាន​ចុះ​​ស្វែង​យល់​ដោយ​ផ្ទាល់​នៅ​ក្នុង​ចម្ការម្រេច​ ជា​មួយ​នឹង​ការ​ពន្យល់​យ៉ាង​ក្បោះក្បាយ​ពីប្រធាន​គ្រប់គ្រង​ចម្ការម្រេចព្រៃថ្នងរបស់​ខនហ្វីរេល​ទាក់ទង​ទៅនឹង​ការ​ដាំដុះ ការ​ថែទាំ ការ​ប្រមូលផល និង​ការ​កែច្នៃ​ផ្សេងៗនៅ​ក្នុង​ទីនេះ។​លើស​ពីនេះ​ទៅ​ទៀត​អ្នក​គ្រប់​គ្រង​ចម្ការ​ក៏​បាន​លើក​ឡើង​ពីបញ្ហាប្រឈម​នានា​ពាក់​ព័ន្ធ​នឹងជំងឺម្រេច​ និង​​ការ​បំផ្លាញដោយ​សត្វល្អិត​ ហើយ​គាត់​ចង់​សាលា​ ជា​ពិសេសនិស្សិត​ទាំងអស់​យក​ទៅ​សិក្សាស្រាវ​ជ្រាវ​ដើម្បីស្វែងរក​ដំណោះស្រាយ​ជួយ​ដល់​កសិករ​៕